ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តថវិកាចំណូល-ចំណាយ ៩ខែដើមឆ្នាំ២០២៣ របស់មន្ទីរជំនាញ ក្រោមអធិបតីភាព លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ចើញចូលរួមពីរតនាគារខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត។ លោកប្រធានមន្ទីរសេដ្ឋកិច្ចខេត្តប៉ៃលិន ជាប្រធានអង្គប្រជុំ បានមានមតិ និងបើកអង្គប្រជុំ មុននិងកិច្ចប្រជុំចាប់ផ្តើម លោកប្រធាន បានលើកឡើងអំពីកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យការអនុវត្តថវិកាចំណូល-ចំណាយ ៩ខែដើមឆ្នាំ២០២៣ ដើម្បីអោយការអនុវត្តនោះទៅដោយរលូន គឺផ្តោតទៅលើ សារាចរណ៍លេខ ០១០ សហវ.សរណ.អថ។ ហើយការដែលបានអនុវត្ត៩ខែរួចមក វាគ្រប់ឬមួយយ៉ាងណា សូមអោយមន្ទីរនីមួយៗយកចិត្តទុកដាក់ផង វាក៍នៅសល់តែ១ត្រីមាសទៀត និងត្រូវចប់ឆ្នាំអនុវត្តថវិកាក្នុងឆ្នាំ២០២៤។
ជាបន្ទាប់ លោក វិន សំអាង ប្រធានការិយាល័យថវិកាមន្ទីរជំនាញ បានធ្វើបទបង្ហាញអំពីកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យថវិកាចំណូល-ចំណាយ៩ខែដើឆ្នាំ២០២៣ គ្រោងចំណាយត្រូវតែយកចិត្តទុកដាក់អោយច្បាស់ថាការដែលមន្ទីរនីមួយៗបានអនុវត្តក្នុងឆ្នាំ២០២៣ បើវាខ្វះចន្លោះយើងជាគណនេយ្យត្រូវតែពិនិត្យអោយច្បាស់ និងយកចិត្តទុកដាក់សម្រាប់ឆ្នាំ២០២៤ ហើយវាក៍ជាភារកិច្ចផ្ទាល់ ក្នុងនាមយើងជាគណនេយ្យត្រូវគិតគួរអោយបានច្បាស់ ទៅលើការចាយវាយអោយត្រូវទៅតាមតារាងបែងចែករជ្ជទេយ្យបុរេប្រទាននៅក្នុងឆ្នាំដែលបានកំណត់រួចមកហើយ ឆ្នាំ២០២៣។